ក្រសួងសាធារណការនិងដឹកជញ្ជូន ៖ ជនណាប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវពិន័យអន្តរការណ៍

ភ្នំពេញ៖ យោងតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក មាត្រ៨២ ថ្មី បានចែងថា៖ជនណាប្រើប្រាស់យានយន្តដោយគ្មានបណ្ណសម្គាល់រថយន្ត ឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវពិន័យអន្តរការណ៍តាមការកំណត់នៃអនុក្រឹត្យ។
អំពើល្មើសខាងលើត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ថ្ងៃទៅ១(មួយ)ខែ និង ពិន័យជាប្រាក់ពី៤០០ ០០០ (បួនសែន)​រៀលទៅ១ ០០០ ០០០ (មួយលាន)រៀល ក្នុងករណីដែល ជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ក្នុងកំលុងពេល៦ (ប្រាំមួយ)ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង