ឃាត់ខ្លួនក្មេងទំនើង២ក្រុម ចំនួន៤នាក់ ពាក់ព័ន្ធករណីហឹង្សា នៅម្តុំផ្លូវរថភ្លើង ខណ្ឌទួលគោក
ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង២ក្រុម ចំនួន០៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហឹង្សា។
ក្រុមទី១: ឃាត់ខ្លួនជនសង្ស័យ០៣នាក់ រួមមាន:
១-ឈ្មោះ ជ័យ ម៉ារ៉ាឌី ភេទប្រុស ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត និង២-ឈ្មោះ ជ័យ ដារ៉ារ៉ាន់ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ឃាត់ខ្លួននៅចំណុចបន្ទប់ពិគ្រោះជម្ងឺទូទៅ ផ្លូវជាតិលេខ០៥ សង្កាត់ច្រាំងចំរះ២ ខណ្ឌឫស្សីកែវ។
៣-ឈ្មោះ ជ័យ ប៊ុនសាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ឃាត់ខ្លួននៅចំណុចផ្ទះលេខA11 ផ្លូវបេតុង សង្កាត់ច្រាំងចំរះ២ ខណ្ឌឫស្សីកែវ។
ក្រុមទី២: ឃាត់ខ្លួនឈ្មោះ ចាន់ វាសនា ភេទប្រុស មុខរបរ កម្មករសំណង់ ជនជាតិខ្មែរ ឃាត់ខ្លួននៅចំណុចលើដងផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
វត្ថុតាងចាប់យកមាន៖ ពូថៅដៃដងឈើចំនួន០១ (ចាប់យកពីឈ្មោះ ជ័យ ដារ៉ារ៉ាន់), ម៉ូតូម៉ាក winnerx ស៊េរី២០២៣ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1KV-0112 (ចាប់យកពីឈ្មោះ ជ័យ ម៉ារ៉ាឌី), ឈើជ្រុង ចំនួន០១, ញញួរ ចំនួន០១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីសាកសួរ និងកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕ អរគុណសន្តិភាព




