រកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ ជនជាតិខ្មែរធ្វេីដំណេីរមកពីប្រទេសជប៉ុន និងរកឃេីញក្នងកំឡុងពេលធ្វេីចត្តាឡីស័ក

គិតត្រឹមម៉ោង ០៧:៣០ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ (ជនជាតិខ្មែរធ្វេីដំណេីរមកពីប្រទេសជប៉ុន និងរកឃេីញកូវីដ-១៩ ក្នងកំឡុងពេលធ្វេីចត្តាឡីស័ក) មិនមានជាសះស្បេីយទេ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩ សរុបកេីន ៣០៦នាក់ ចំនួនសំរាកពេទ្យកេីន ១១នាក់ ចំនួនជាសះស្បេីយសរុបចំនួន ២៩៥នាក់ដដែល និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ហើយត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំ
បូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២១៩០០៤ ស្មេីនឹង ១៣០៣៥ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។


0
People Reached
0
Engagements
Boost Post
Like
Comment
Share