ការចាក់វ៉ាក់សាំងកូវីដ-១៩ ដេីម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩​ បំប្លែងថ្មី​

សុខភាព ៖ ដោយសារស្ថានភាពកេីតមានការឆ្លងឡេីងវិញនូវវីរុសកូវីដ-១៩​ បំប្លែងថ្មី​ ពិសេសពួក​ ជេអ៉ិន.១​ (JN.1) ដែលកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា​ និងនៅតាមតំបន់នៅលេីពិភពលោក​ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៍មានរួចហេីយ​ ស្តីពី “ការបង្កេីនការការពារខ្លួន​ ពីការឆ្លងវីរុសកូវីដ-១៩” ចុះថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៥​ (ជូនភ្ជាប់មកជាមួយខាងក្រោមនេះស្រាប់)។ ដូច្នេះ​ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ បង្កេីនការយកចិត្តទុកដាក់​ និងប្រុងប្រយ័ត្នខ្ពស់​ ការអារខ្លួនពីការឆ្លងវីរុសកូវីដ-១៩​ ដែលអាចមានផលប៉ះពាល់សុខភាពដោយសារជំងឺកូវីដ-១៩​ ជាពិសេសជនដែលងាយរងគ្រោះ​ មានដូចជាជនវ័យចាស់​ ចាស់ជរា​ អ្នកដែលមានជំងឺរ៊ាំរ៊ៃនិងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដេីម។
ដេីម្បីអាចការពារខ្លួនពីការវាយលុកក្នុងសរីរាង្គរាងកាយបុគ្គល​ ជាពិសេសក្រុមងាយទទួលរងគ្រោះពីជំងឺកូវីដ-១៩នេះ​ ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ​ និងអាចស្លាប់បាត់បង់ជីវិតបានដែរនោះ​ ខ្ញុំសូមក្រេីនរំលឹកបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់​ ជាពិសេសគឺក្រុមងាយរងគ្រោះ​ ដូចបានរៀបរាប់ខាងលេី​ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ​ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥​ (នៅតាមមណ្ឌលសុខភាព​ ឫមន្ទីរពេទ្យរដ្ឋ)​ ចាប់ពីពេលនេះតទៅ​។
សូមកុំភ្លេចវិធានការ​ “៣​ ការពារ​ និង​ ៣​ កុំ” រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩​ ទេីបអាចជួយកាត់បន្ថយជាអតិប្បរិមា​ នូវភាពធ្ងន់ធ្ងរ​នៃជំងឺ​ ការចូលសម្រាកពេទ្យ​ និងការស្លាប់​ ដូចដែលយេីងទាំងអស់គ្នាឆ្លងកាត់បទពិសោធន៍ទទួលបានលទ្ធផលល្អទាំងនេះនៅឆ្នាំ២០២១​ដល់ឆ្នាំ២០២២​ ស្រាប់ហេីយ។
សូមជម្រាបជូនសាធារណជនថា កម្ពុជាបច្ចុប្បន្នមិនទាន់មានស្ថានភាពឆ្លងឡេីងវិញ​ នូវវីរុសកូវីដ-១៩​ នៅឡេីយទេ ប៉ុន្តែការ​ “ការពារប្រសើរជាងព្យាបាល” ជាជម្រេីសដ៏ល្អប្រសេីរបំផុត​ សម្រាប់យេីងទាំងអស់គ្នា​ ហើយយើងក៏កំពុងផ្សព្វផ្សាយ​ និងជំរុញការអនុវត្តវិធានការការពារខ្លួនជាមុននាពេលនេះផងដែរ។
រួមគ្នា​ ដេីម្បីកម្ពុជា​ ចៀសផុតពីការលេចចេញឡេីងវិញ​ នូវការឆ្លងបន្តគ្នានូវវីរុសកូវីដ-១៩​ ដោយយេីងទាំងអស់គ្នា​ ត្រូវតែត្រៀមខ្លួន​ និងការពារខ្លួនទុកជាមុន​ ឱ្យបានល្អប្រសេីរ​៕ by Dr. Or Vandine
អត្ថបទដែលជាប់ទាក់ទង