ការពិតត្រូវបានលាតត្រដាងហើយ! ថ្ងៃនេះក្រុមប្រឹក្សាអាកាសចរណ៍របស់អង្គការសហប្រជាជាតិបានសំរេចប្រកាសថាប្រទេសរុស្ស៊ីគឺជាអ្នកទទួលខុសត្រូវចំពោះហេតុការណ៍ធ្លាក់យន្តហោះម៉ាឡេស៊ី MH17នៅលើទឹកដីអ៊ុយក្រែនកាលពីឆ្នាំ២០១៤

Breaking News: ការពិតត្រូវបានលាតត្រដាងហើយ! ថ្ងៃនេះក្រុមប្រឹក្សាអាកាសចរណ៍របស់អង្គការសហប្រជាជាតិបានសំរេចប្រកាសថាប្រទេសរុស្ស៊ីគឺជាអ្នកទទួលខុសត្រូវចំពោះហេតុការណ៍ធ្លាក់យន្តហោះម៉ាឡេស៊ី MH17នៅលើទឹកដីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ដែលបណ្តាល ឲ្យអ្នកដំណើរនិងអាកាសយានិកសរុបចំនួន២៩៨នាក់ស្លាប់។ សូមបញ្ជាក់ថាជើងហោះហើរ MH17 នេះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានចាកចេញពីទីក្រុង Amsterdam ទៅកាន់ទីក្រុង Kuala Lumpur កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ហើយត្រូវបានបាញ់ទម្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈដែលការប្រយុទ្ធគ្នាបានកើតឡើងរវាងក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ី និងកងកម្លាំងអ៊ុយក្រែន៕ អរគុណសន្តិភាព
ប្រភព៖ Kiyv Post សម្រួលអត្ថបទ៖ សុផារិន្ទ by TVK page
អត្ថបទដែលជាប់ទាក់ទង