ប្រទេសថៃ​ ក្នុងខេត្តម៉ុកដាហាន​ បានរកឃេីញវិជ្ជមានជំងឺ​អង់ត្រាក់​ (ពិសធ្យូង)​ ២ករណី

ប្រទេសថៃ​ ៖ ខេត្តមុកដាហាន​ បានរកឃេីញវិជ្ជមានជំងឺ​អង់ត្រាក់​ (ពិសធ្យូង)​ ពីរ​ករណី​លេីមនុស្ស ក្នុងនោះមួយករណីបានស្លាប់អាយុ៥៣ឆ្នាំភេទប្រុស​ និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ​ ។ មូលហេតុ​ដែលឆ្លងជំងឺនេះ​ ដោយសារពួកគាត់បរិភោគសាច់គោឆៅ​ ដែលមានឆ្លងមេរោគបាក់តេរី​ អង់ត្រាក់​ ។ ជំងឺនេះមានឱសថព្យាបាលជាបាន​ ក្រោយធ្វេីវិនិច្ឆ័យជំងឺច្បាស់លាស់​ ។
ជំងឺ​Anthrax​(ពិសធ្យូង)​ គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Bacillus anthracis ។ ការឆ្លងបណ្តាលមកពីបរិភោគសាច់ឆៅ​ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជាគោ​ ក្របី​ ជាដេីម​ ។ ជំងឺ​បង្កឡេីងដោយមេរោគបាក់តឹរីនេះមានបីទម្រង់ជំងឺអង់ត្រាក់លើមនុស្ស៖ ស្បែក (ស្បែក) ដង្ហើមចូល (សួត) និងក្រពះពោះវៀន។ ការព្យាបាលភ្លាមៗជាមួយនឹងថ្នាំអង់ទីប៊ីយោទិចគឺមានសារៈសំខាន់ណាស់សម្រាប់ការរស់រានមានជីវិត ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ ១១៥ ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង