សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅដល់លេខាធិការដ្ឋានអាស៊ានដោយសុវត្តិភាព
ហ្សាការតា៖ ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅដល់លេខាធិការដ្ឋានអាស៊ាន ក្រោមការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងអចិន្ត្រៃយ៍ប្រទេសសមាជិកអាស៊ានទាំងអស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ប្រចាំអាស៊ាន៕ អរគុណសន្តិភាព










