ការស្វាគមន៍គណៈប្រតិភូយុវជន YLC នៃសមាគមប្រជាជនសិង្ហបុរី (People’s Association Singapore) ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈអចិន្រ្ដៃ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានស.ស.យ.ក រាជធានីភ្នំពេញបានទទួលស្វាគមន៍គណៈប្រតិភូយុវជនសិង្ហបុរី នៃកម្មវិធី Youth Leaders Collective នៅទីស្នាក់ការ ស.ស.យ.ក រាជធានីភ្នំពេញ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានធ្វើការសិក្សាស្វែងយល់ពីវប្បធម៌របស់កម្ពុជា និងសិង្ហបុរី តាមរយៈការធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ដើម្បីសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក។
គូសបញ្ជាក់ផងដែរថា ទស្សនកិច្ចរបស់គណៈប្រតិភូយុវជន នៃសមាគមប្រជាជនសិង្ហបុរីនេះគឺជាផ្នែកមួយនៃការអនុវត្តអនុស្សារណៈ នៃការយោគយល់គ្នារវាង សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជនសិង្ហបុរី ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ តាមរយៈសហប្រតិបត្តិការទ្វេភាគីនេះ ស្ថាប័នយើងទាំងពី២បានធ្វើការរួមគ្នាជាច្រើន ក្នុងនោះ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ទាំងកម្រិតថ្នាក់ដឹកនាំ និងយុវជនបានត្រូវធ្វើឡើងជាប្រចាំ៕ អរគុណសន្តិភាព