ឯកឧត្តមបណ្ឌិត ជិន​ ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ បានអញ្ជេីញត្រួតពិនិត្យដំណើរការស្រង់​ និងបូកសរុបពិន្ទុប្រឡងបញ្ចប់ការសិក្សា​ របស់សិស្សក្រឡាបញ្ជីវគ្គពិសេស​ ជំនាន់ទី៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៤កើត ខែពិសាខ​ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា​ ឯកឧត្តមបណ្ឌិត ជិន​ ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ បានអញ្ជេីញត្រួតពិនិត្យដំណើរការស្រង់​ និងបូកសរុបពិន្ទុប្រឡងបញ្ចប់ការសិក្សា​ របស់សិស្សក្រឡាបញ្ជីវគ្គពិសេស​ ជំនាន់ទី៤​ចំនួន​ ៦៨រូប​ (ស្រី​ ២៣រូប)​ ដែលបានទទួលការបណ្តុះ​បណ្តាលទាំងវគ្គសិក្ខាគារិកភាពរយៈពេល៦ខែ​ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា​ និងវគ្គកម្មសិក្សារយៈពេល៦ខែ​ នៅតាមសាលាឧទ្ធរណ៍តំបន់ទាំង៤៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង