(D6) សូមនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! សូមបងប្អូនអ្នកសារព័ត៌មាន

អ្នកបង្កើតមាតិកាតាម​បណ្តាញសង្គមផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចេញផ្សាយ ប្រភព​ព័ត៌មានខ្លះ មិនមានភាពស្មោះត្រង់ជាមួយអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកានោះទេ ព្រោះប្រភព​ព័ត៌មានខ្លះអាចប្រឌិតរឿងឡើងដើម្បីបំពេញ មហិច្ចតារបស់ខ្លួន ឬប្រឌិតរឿងផ្សេងៗ​ដើម្បីផលប្រយោជន៍​ផ្ទាល់ខ្លួន។ ពេលប្រភពព័ត៌មានមិនច្បាស់ ឬផ្តល់ព័ត៌មានបែបភូតកុហក ហើយអ្នកសារព័ត៌មាន និងអ្នក​ផលិត​មាតិកាយកទៅផលិតនិងផ្សព្វផ្សាយព័ត៌មាននោះដោយគ្មានការផ្ទៀងផ្ទាត់ច្បាស់លាស់ថាជាព័ត៌មានពិត រឿងរ៉ាវពិត នោះនឹងនាំឱ្យមានការភ័ន្តច្រឡំ ឬបង្កើតឱ្យមានការសង្ស័យ។
សូមផ្ទៀងផ្ទាត់ មុននឹងផ្សព្វផ្សាយ! ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង