សន្តិសុខសាយប័រក្នុងយុគ្គសម័យឌីជីថលនេះ គឺកាន់តែមានលក្ខណៈស្មុគស្មាញ បទបែន និងពាក់ព័ន្ធសឹងតែគ្រប់វិស័យ

សន្តិសុខសាយប័រក្នុងយុគ្គសម័យឌីជីថលនេះ គឺកាន់តែមានលក្ខណៈស្មុគស្មាញ បទបែន និងពាក់ព័ន្ធសឹងតែគ្រប់វិស័យទាំងអស់នៅក្នុងសង្គម រាប់ចាប់ពីការប្រើប្រាស់កុំព្យូទ័រធម្មតា សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ និងផ្ទាល់ខ្លួន រហូតដល់ប្រព័ន្ធធំៗនៅក្នុងវិស័យឧស្សាហកម្មជាដើម។

អ្វីដែលកំពុងមកដល់នោះគឺវាយប្រហារទៅលើប្រព័ន្ធឌីជីថល ដែលបង្កឱ្យមានផលប៉ៈពាល់ដោយផ្ទាល់ទៅដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ច និងសង្គម។ នោះគឺវាយលុកទៅលើហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ឬ Critical Information Infrastrucuture (CII)។

តើអ្វីទៅដែលហៅថា “ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ” ដែលភាសាអង់គ្លេសប្រើប្រាស់នៅក្នុងតំបន់អាស៊ានហៅថា Critical Information Infrastructure (CII)?

១. CII នៅក្នុងន័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន គឺសំដៅទៅលើវិស័យសំខាន់ៗទាំងឡាយណា ដែលដំណើការដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមានដូចជាបណ្តាញទូរគមនាគមន៍ (Telecommunications) ចរន្តអគ្គិសនី (Electricity) ប្រព័ន្ធគ្រប់គ្រងអាកាសចរណ៍ (Aviation) ប្រព័ន្ធចែកចាយទឹកស្អាត (Water Utilities) ប្រព័ន្ធហរិញ្ញវត្ថុ (Financial/Banking) ជាដើម។ មានប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន (សឹង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី វៀតណាម ប្រ៊ុយណេ) បានរៀបចំគតិយុត្តិក្នុងការកំណត់នូវវិស័យទាំងឡាយណាដែលជាេហដ្ឋា-រចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ (Critical Infrastructures) ដែលត្រូវការទាមទារឱ្យមានការយកចិត្តទុកដាក់ការពារជាចាំបាច់ពីការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា ឬពីអុិនធឺណិត។ បើសិនជាមានការវាយប្រហារណាមួយទៅលើវិស័យទាំងនោះ ផលប៉ៈពាល់នឹងកើតមានឡើងចំពោះស្ថេរភាពសង្គម សេដ្ឋកិច្ច និងសន្តិសុខជាតិ៕ by Ou Phannarith
អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង