ពិធីបាញ់គ្រាប់ពិត របស់សិក្ខាកាមវគ្គហ្វឹកហ្វឺន​បណ្តុះបណ្តាល នាយទាហានរង ថ្នាក់ពួក.ក្រុមថ្មើរ​ជើង ជំនាន់ទី៥ ​របស់ សាលាពលទាហានទី១ យោធភូមិភាគទី១

ខេត្តស្ទឹងត្រែង ៖ បន្ទាប់ឆ្លងកាត់ការហ្វឹកហ្វឺន អស់រយៈពេល ៦​ខែ សិក្ខាកាមវគ្គហ្វឹកហ្វឺន​បណ្តុះបណ្តាល នាយទាហានរង ថ្នាក់ពួក.ក្រុមថ្មើរ​ជើង ជំនាន់ទី៥ របស់សាលាពលទាហានទី១ យោធភូមិភាគទី ១ បានឈានដ​ល់វគ្គបង្ហាញសមត្ថភាពពិត​របស់​សិក្ខាកាមម្នាក់ៗ តាមរយៈមេរៀនការបាញ់គ្រាប់​ពិតក្រុមថ្មើរជើង​បាញ់ប្រយុទ្ធ​ក្នុងពេលវាយលុកខ្មាំង នៅទីលាន​បាញ់គ្រាប់​ពិតអាវុធគាំទ្រ​យោធភូមិភាគី១ តំបន់ភ្នំឡេង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់់​ ខេត្តស្ទឹងត្រែង ក្រោមការត្រួតពិនិត្យ​ដោយផ្ទាល់ ពី សំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរង នាយសេនាធិការ​ តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី ១ ។
ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅទីលាន​បាញ់គ្រាប់​ពិតអាវុធគាំទ្រ​យោធភូមិភាគទី១ តំបន់ភ្នំឡេង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់់​ ខេត្តស្ទឹងត្រែង មានរៀបចំពិធី ការបាញ់គ្រាប់​ពិតក្រុមថ្មើរជើង​បាញ់ប្រយុទ្ធ​ក្នុងពេលវាយលុកខ្មាំង របស់សិក្ខាកាមវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល នាយទាហានរង ថ្នាក់ពួក.ក្រុមថ្មើរ​ជើង ជំនាន់ទី៥ របស់សាលា​ពលទាហានទី១​យោធភូមិភាគទី១។ ក្នុងនោះសិក្ខាកាម មានមុខចូលរួមហ្វឹកហាត់ចំនួន ៥០នាក់​បែងចែកជា៦ក្រុមថ្មើរជើងប្រយុទ្ធ​។ ធ្វើការវាយលុកខ្មាំង​លើ៣​គោលដៅសំខាន់ ។
ជាលទ្ធផលយើងទទួលបាន៖
.ក្រុមទី៦កំទេចគោលដៅបាន ៧៣% ទទួលបានចំណាត់ថ្នាក់ពូកែ និង ៥ក្រុម​ទៀត​ កំទេចគោលដៅបាន ៦៥% ទទួលបានចំណាត់ថ្នាក់បង្គួរ ។ វាយតម្លៃ អង្គភាពទទួលបាន​និទ្ទេសពូកែស្មើនិង ៧៣% ។
មានមតិសំណេះសំណាលក្នុងឱកាសនោះឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី ១ បានថ្លែងនូវការកោតសរសើរ ចំពោះការ​ខិតខំប្រឹង​ប្រែងរបស់ប្អូនៗ សិ​ក្ខាកាមទាំអស់ ដែលបានយកចិត្តទុកដាក់ខិតខំរៀនសូត្រ ក្រេបជញ្ជក់នូវ​ចំណេះវិជ្ជារយៈ​ពេលកន្លង​មក រហូតដណ្តើមបាននូវលទ្ធផល ជាទីគាប់​ចិត្ត​ដូចថ្ងៃនេះ ។ ឧត្តមសេនីយ៍ទោ បានសំណូមពរដល់ប្អូនៗសិ​ក្ខាកាមអស់ ពេល​ត្រឡប់​​ទៅកាន់​អង្គភាពដើមវិញ ត្រូវបន្តដុសខាត់បង្កើន​សមត្ថភាពរបស់ខ្លួន​បន្ថែមទៀត ដើម្បីក្លាយជា សរសរទ្រូង​យ៉ាងរឹងមាំរបស់ប្រទេសជាតិនាថ្ងៃអនាគត ។
​ឧត្តមសេនីយ៍ទោ ហួត សុវណ្ណ បានផ្តាំផ្ញើដល់កម្មសិក្សាការីទាំងអស់ត្រូវខិតខំគោរពវិន័យ និង បទបញ្ជារបស់ថ្នាក់លើ ឲ្យបានម៉ឺងម៉ាត់។ ពង្រឹងសាមគ្គីភាពរវាងមិត្តរួមអាវុធ ចេះជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ។ ត្រូវជៀសវាងដាច់ខាតការប្រព្រឹត្តបទល្មើ​សនានា​ដែលខុស​នឹងច្បាប់រដ្ឋ ​​។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុវណ្ណ ក៏បានបំពាក់កម្រងផ្កាជាការលើកទឹកចិត្ត ចំពោះក្រុមដែលបាញ់កំទេចគោលដៅទទួលបានលទ្ធផលពូកែផងដែរ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង