ការទទួលបានព័ត៌មានអំពីអ្វីៗដែលកំពុងកើតឡើង គឺជាការចាំបាច់សំខាន់សម្រាប់ការយល់ដឹងអំពីសង្គម

ការទទួលបានព័ត៌មានអំពីអ្វីៗដែលកំពុងកើតឡើង គឺជាការចាំបាច់សំខាន់សម្រាប់ការយល់ដឹងអំពីសង្គម។
វាជាមធ្យោបាយមួយ ដែលធ្វើឱ្យអ្នកបានដឹងអំពីអ្វីៗដែលកំពុងតែកើតឡើងជុំវិញពិភពលោក និងឥទ្ធិពលមកខ្លួនអ្នកផ្ទាល់ផងដែរ។ ឧទាហរណ៍ ករណីការប្រមូលផលទិន្នផលកសិកម្មណាមួយមិនបានច្រើនតាមតម្រូវការ នោះតម្លៃវានឹងកើនឡើង ដោយសារមនុស្សព្យាយាមដណ្ដើមទិញផលិតផលនោះ។ ប្រសិនបើមហាជនបានទទួលព័ត៌មានច្បាស់លាស់ ពួកគេនឹងអាចរកឃើញនូវបញ្ហាដែលកើតមានក្នុងសង្គមរបស់ខ្លួន និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព៕ ដោយ ស្វ័យវិជ្ជអក្ខរកម្មមេឌា
អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង