អំពើហឹង្សាត្រូវបានបញ្ចប់ដោយច្បាប់ ជម្លោះពាក្យសម្តីគ្នា​នៅកំពង់ចម្លងអរិយក្សត្រត្រោយខាងកេីត​សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនបង្ក២នាក់ទៀត

ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គមលើករណីហិង្សាទៅវិញទៅមកនៅកំពង់ចម្លងអរិយក្សត្រត្រើយភ្នំពេញ ដែលបណ្តាលឲ្យបុរសម្នាក់បើកម៉ូតូរ៉ឺម៉កកង់បីរងរបួសស្រាលនោះហើយ គឺជនរងគ្រោះមិនបានមកដាក់ពាក្យប្តឹងនៅកន្លែងសមត្ថកិច្ចនោះទេ លុះនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានចុះស្រាវជ្រាវនិងបានទំនាក់ទំនងជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនបង្ក២នាក់ទៀតដែលជិះម៉ូតូ១គ្រឿងដើម្បីនាំយកមកចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា មានករណីលេីច្រាំងទន្លេខាងកេីតបណ្តាលឲ្យមានមនុស្សធ្លាក់ទឹកទន្លេរងរបួសស្រាល​ (ផ្តេីមចេញពីជម្លោះពាក្យសម្តីគ្នា​នៅកំពង់ចម្លងអរិយក្សត្រត្រោយខាងកេីត​ រវាងភាគីម៉ូតូមានគ្នា២នាក់​ និងភាគីរ៉ឺម៉កកង់បីម្នាក់ឯង​)​ កាលពីវេលាម៉ោង២២និង​៥០នាទី នាថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០២៥​៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង