រដ្ឋបាលក្រុងស្វាយរៀង បាញ់ថ្នាំសម្លាប់មេរោគនៅផ្សារវាលយន្ត និងផ្សារពោធិតាហោ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានជម្រុញដល់រដ្ឋបាលក្រុងស្វាយរៀង រៀបចំការបាញ់ថ្នាំសម្លាប់មេរោគ ដែលនៅថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ លោក ណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារ និងសហការជាមួយក្រុមហ៊ុន Easy Pest Control-EPC ចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសការពារការរីករាលដាល នៃជំងឺកូវីដ-១៩ នៅផ្សារវាលយន្ត និងផ្សារពោធិតាហោ ក្រុងស្វាយរៀង។
ក្នុងឱកាសនោះដែរ រដ្ឋបាលក្រុងស្វាយរៀង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករយើង និងសាធារណជនទាំងអស់ សូមចូលរួមអនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Easy Pest Control-EPC ដែលបានសហការចូលរួមបាញ់ថ្នាំសម្លាប់មេរោគ និងជំងឺឆ្លងផ្សេងៗដេីម្បីលេីកកម្ពស់សុខមាលភាពក្នុងទីប្រជុំជនក្រុងស្វាយរៀង ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ៕ អរគុណសន្តិភាព




