ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិគ្រោះនិងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំស្តីពី “ការពង្រឹងនិងការបង្កើនប្រសិទ្ធភាពការសិក្សាគម្រោងប្លង់ និងការត្រួតពិនិត្យនិងបញ្ជាក់សំណង់”
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិគ្រោះនិងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំស្តីពី “ការពង្រឹងនិងការបង្កើនប្រសិទ្ធភាពការសិក្សាគម្រោងប្លង់ និងការត្រួតពិនិត្យនិងបញ្ជាក់សំណង់” ដើម្បីឈានទៅកំណត់ទស្សនវិស័យរួមលើវិស័យសំណង់ សំដៅធ្វេីឱ្យសំណង់ស្ថាបត្យកម្មខ្មែរសហសម័យ កាន់តែមានគុណភាព មានសុវត្ថិភាព មានសោភ័ណភាព ការពារបានកាន់តែប្រសេីរនូវសុខមាលភាព និងទ្រព្យសម្បត្តិរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព។
កិច្ចប្រជុំនេះរៀបចំឡេីងនៅទីស្តីការក្រសួង ដោយមានការចូលរួមពីតំណាងក្រសួងធនធានទឹកនិងឧត្តុនិយម ក្រសួងរ៉ែ និងថាមពល គណៈវិស្វករកម្ពុជា គណៈស្ថាបត្យករកម្ពុជា សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សមាគមអ្នកវិនិយោគ ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងក្រុមហ៊ុនសាងសង់ផងដែរ៕ អរគុណសន្តិភាព