អបអរសាទ ប្រទេសកម្ពុជាយេីងព្យាបាលជាសះស្បើយ ៩៨ករណី និង២ករណីថ្មីជាសះស្បេីយ
យោងតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្ថានភាពអ្នកជំងឺកូវីដ១៩នៅកម្ពុជា ដែលព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយមានចំនួន ២នាក់ថ្មីទៀត ធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់ ៩៨នាក់ ហើយថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដថ្មីនោះទេ ចំណែកឯអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ធ្លាក់ចុះមកត្រឹមចំនួន ២៤នាក់ នៃអ្នកឆ្លងសរុប ១២២នាក់ ។



