សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នឹងអញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង«ពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០»
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យមើលពីវឌ្ឍនភាព ដើម្បីត្រៀមរៀបចំ «ពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០» នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលកម្មវិធីដ៏សំខាន់នេះគ្រោងប្រារព្ធធ្វើឡើងនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ៕ អរគុណសន្តិភាព