ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាពអបអរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា

ខេត្តក្រចេះ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពអបអរខួបលើកទី១៦២ (៨ ឧសភា ២០២៥) ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»​។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា អ្នកតំណាងរាស្ត្រ អភិបាលខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ប្រធានគណៈកម្មាធិការអនុសាខាស្រុក ក្រុងទាំង៧ លោក លោកស្រី នាយក នាយករងសាខា មន្រ្តីរាជការជាច្រើនរយនាក់ និងមានការចូលរួមថវិកាពីសប្បុរសជននានាចំនួន ៤២៥ ២៣៥​ ០០០ រៀល ឬស្មើ ១២២ ២៧៧,៥០​ដុល្លារ​សហរដ្ឋអាម៉េរិក៕ រូបថត៖ ឡុង ដេវីត
អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង