រដ្ឋបាលខណ្ឌពោធិ៏សែនជ័យ បានដឹកនាំចុះធ្វើរដ្ឋបាលទ្រង់ទ្រាយធំ ចុះបង្ក្រាបគ្រឿងញៀននៅចំណុចគោលដៅថ្នល់រទេះភ្លើង ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ដែលជាគោលដៅចែកចាយ និងប្រើប្រាស់យ៉ាងសកម្ម
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៏សែនជ័យ នារសៀលថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ វេលា ម៉ោង ១៦ៈ០០នាទី មានការដឹកនាំផ្ទាល់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំចុះធ្វើរដ្ឋបាលទ្រង់ទ្រាយធំ ចុះបង្ក្រាបគ្រឿងញៀននៅចំណុចគោលដៅថ្នល់រទេះភ្លើង ស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ដែលជាគោលដៅចែកចាយ និងប្រើប្រាស់យ៉ាងសកម្ម ។
ជាលទ្ធផល បង្ក្រាបបានមនុស្សចំនួន៨នាក់ បានបញ្ចូនចាត់ការតាមនិតិវិធីច្បាប់៕ អរគុណសន្តិភាព











