ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ៖ ក្រុមបាតុករដែលហៅខ្លួនឯងថា “បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ” ធ្វើបាតុកម្មនៅម្ខាងផ្លូវ មុខស្ថានទូតកម្ពុជា បានរំសាយទៅវិញហើយ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ៖ ក្រុមបាតុករដែលហៅខ្លួនឯងថា “បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ” ធ្វើបាតុកម្មនៅម្ខាងផ្លូវ មុខស្ថានទូតកម្ពុជា បានរំសាយទៅវិញហើយ នៅវេលាម៉ោង ១១:១៥ នាទីព្រឹក ថ្ងៃទី៦ មិថុនា ២០២៥។
សមត្ថកិច្ចនគរបាលថៃបានដាក់កម្លាំងការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីបុគ្គលិករបស់ស្ថានទូតយ៉ាងហ្មត់ចត់ល្អប្រសើរ។ មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព និងបាននិងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី។
ស្ថានទូត កំពុងបើកដំណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាធម្មតា៕ ប្រភពស្ថានទូតថៃប្រចាំនៅកម្ពុជា
អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង