រថយន្តម៉ាក អាល់ហ្វាត មួយគ្រឿង អ្នកបើកបរបានបើកគេចពីរថយន្តផ្សេងបើកច្រាស់ទិសគ្នា រអិលធ្លាក់ក្រឡាប់ទៅស្នាមភ្លោះ បាស់ជើងឡើងលើ

ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅពេលមេឃកំពុងភ្លៀងធ្លាក់ បានបណ្តាលឲ្យរថយន្ត ម៉ាក អាល់ហ្វាត មួយគ្រឿង ដែលមានមនុស្សជិះ ពីរនាក់ បានរអិលធ្លាក់ក្រឡាប់ទៅស្នាមភ្លោះ បាស់ជើងឡើងលើ តែមិនបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់ អ្វីនោះឡើយ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ ត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

តាមការបញ្ជាក់របស់អ្នករួមដំណើរក្នុងរថយន្ត បានឲ្យដឹង ក្នុងហេតុការណ៍នេះ ដោយរថយន្តរបស់ខ្លួន បានបើកមកពីទិសខាងកើតទៅលិច ហើយបានគេចពីរថយន្តផ្សេងមកពីទិសខាងលិចដែលបានវ៉ាជែងគ្នា ក្នុងល្បឿនលឿនពេលមេឃកំពុងភ្លៀង បានធ្វើឲ្យរថយន្តរបស់ខ្លួនរអិលធ្លាក់ពីលើផ្លូវ បណ្តាលឲ្យប្រឡាប់ តែដោយសំណាងល្អមានព្រៃនៅស្នាមភ្លោះជួយទប់ ទើបមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ខ្លួន ត្រឹមតែមានការភិតភ័យតែប៉ុណ្ណោះ ចំនែករថយន្តត្រូវខូចខាតទាំងស្រុង ។

ក្នុងនោះដែរក៏មានវត្តមានរបស់សមត្ថកិច្ចនគរបាលជំនាញ បានទៅដល់កន្លែងកើតហេតុផងដែរ ព្រមទាំងបានធ្វើអន្តរាគមន៍ ជួយរករថយន្តស្ទូចមកស្ទូច យកយន្តផងដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង