មានដឹងទេថា ត្រឹមតែ «ពាក្យចចាមអារាមពីរឿងស្រូវធ្លាក់ថ្លៃ» ក៏អាចគ្រប់គ្រាន់នឹងធ្វើឱ្យថ្លៃស្រូវធ្លាក់ចុះបាន
ឯកឧត្តម ឃឹម ហ្វីណង់ ៖ មានដឹងទេថា ត្រឹមតែ«ពាក្យចចាមអារាមពីរឿងស្រូវធ្លាក់ថ្លៃ» ក៏អាចគ្រប់គ្រាន់នឹងធ្វើឱ្យថ្លៃស្រូវធ្លាក់ចុះបាន? 
ចាំខ្ញុំពន្យល់៖







ទាំងនេះមិនមែនជាការស្រមើស្រមៃនោះទេ តែជាទ្រឹស្តីសេដ្ឋកិច្ចដែលមានអំណះអំណាងច្បាស់លាស់(ទ្រឹស្តីនៃការរំពឹងទុក – Expectation Theory)។ បញ្ហានេះវារឹតតែផុយស្រួយសម្រាប់សង្គមបច្ចុប្បន្ន ដែលសាធារណៈជនងាយនឹងមើលឃើញ ស្តាប់លឺពាក្យចចាមអារាមទាំងនោះពីបណ្តាញសង្គម ហើយច្រើនមានទំនោរជឿលើការផ្សព្វផ្សាយណាដែលមានអ្នកLikeនិងShareច្រើន ដែលភាគច្រើនត្រូវបានបង្កើតឡើងដោយក្រុមអ្នកបង្កើតមាតិកាដើម្បីរកលុយតាមបណ្តាញសង្គម(MMO)តែប៉ុណ្ណោះ។
គួរធ្វើដូចម្តេចដើម្បីជៀសវាងការក្លាយជាឧបករណ៍ផ្សព្វផ្សាយព័ត៌មានមិនពិត? មុននឹងស៊ែររឿងអវិជ្ជមាន គួរពិនិត្យមើលប្រភពឱ្យបានច្បាស់សិន ប្រសិនបើចេញពីផេករបស់MMO គួរដាក់ការសង្ស័យឱ្យបានច្រើន ឬតាមដានព័ត៌មានដែលចេញពីប្រភពផ្លូវការ ឬយ៉ាងហោចណាស់ គួររង់ចាំបន្តិចសិនក៏មិនហួសពេលក្នុងការចែករំលែកដែរ។ ត្រូវយល់ថា បើពិតជាចង់ជួយកសិករ យើងមានវិធីផ្សេងច្រើន ហើយការផ្សព្វផ្សាយពាក្យចចាមអារាមមិនមែនជាជម្រើសល្អនោះទេ៕ អរគុណសន្តិភាព

