តួអង្គមិនមែនរដ្ឋក្នុងប្រតិបត្តិការតាមអុីនធឺណិត
ក្រៅពីសកម្មភាពឧបត្ថម្ភដោយរដ្ឋ បុគ្គលឯកជន ក្រុមភេរវកម្ម និងក្រុមហេកធីវីស (hacktivists) បានបង្កើតជាបញ្ហាប្រឈមផ្លូវច្បាប់ពិសេសក្នុងលំហអុីនធឺណិត។ តួអង្គមិនមែនរដ្ឋទាំងនេះដំណើរការជាមួយកម្រិតនៃជំនាញ និងធនធានខុសៗគ្នា ជាញឹកញាប់កេងប្រវ័ញ្ចលើភាពមិនច្បាស់លាស់នៃយុត្តាធិការ និងការលំបាកក្នុងការកំណត់អត្តសញ្ញាណ។
ក្របខណ្ឌច្បាប់អន្តរជាតិជួបការលំបាកក្នុងការដោះស្រាយតួអង្គទាំងនេះប្រកបដោយប្រសិទ្ធភាព ដោយសារពួកគេមិនស្របទៅតាមគំនិតប្រពៃណីនៃការទទួលខុសត្រូវរបស់រដ្ឋ យ៉ាងណាមិញសកម្មភាពរបស់ពួកគេអាចមានផលប៉ះពាល់យ៉ាងខ្លាំងលើសន្តិសុខជាតិ និងអន្តរជាតិ៖
១. ឧក្រិដ្ឋជនសាយប័រ
ក្រុមឧក្រិដ្ឋជនដំណើរការយុទ្ធនាការមេរោគចាប់ជំរិត (ransomware) និងការលួចទិន្នន័យដ៏ស្មុគស្មាញឆ្លងកាត់ព្រំដែន ។ បណ្តាញទាំងនេះបានវិវត្តន៍ពីបុគ្គលឱកាសនិយម ទៅជាសហគ្រាសវិជ្ជាជីវៈដែលមានតួនាទីជំនាញ ឋានានុក្រមគ្រប់គ្រង និងគំរូបែងចែកប្រាក់ចំណេញ។ ពួកគេប្រើប្រាស់ទីផ្សារ darknet ដើម្បីជួញដូរទិន្នន័យដែលលួចបាន ការទាញយកប្រយោជន៍ពីប្រព័ន្ធ និងសេវាកម្មហេគ បង្កើតជាសេដ្ឋកិច្ចស្រមោលដែលមានតម្លៃរាប់ពាន់លានជារៀងរាល់ឆ្នាំ។
លក្ខណៈឆ្លងកាត់ប្រទេសនៃប្រតិបត្តិការទាំងនេះជាញឹកញាប់រារាំងការឆ្លើយតបរបស់ការអនុវត្តច្បាប់ ដោយសារការប្រមូលភស្តុតាង និងការកាត់ទោសទាមទារកិច្ចសហប្រតិបត្តិការអន្តរជាតិស្មុគស្មាញ។
២. ក្រុមភេរវជនសាយប័រ
ក្រុមជ្រុលនិយមប្រើប្រាស់ប្រតិបត្តិការតាមអុីនធឺណិតសម្រាប់ការជ្រើសរើស ការរៃអង្គាសថវិកា និងការរៀបចំផែនការវាយប្រហារ។ អង្គការទាំងនេះកាន់តែមានភាពស្មុគស្មាញក្នុងយុទ្ធសាស្ត្រឌីជីថលរបស់ពួកគេ ដោយប្រើប្រាស់ការទំនាក់ទំនងដែលបានធ្វើកូដនីយកម្ម ប្រតិបត្តិការរូបិយប័ណ្ណអេឡិចត្រូនិក និងបច្ចេកទេសនៃប្រព័ន្ធផ្សព្វផ្សាយសង្គម។
៣.ក្រុមសកម្មជនហេគឃ័រ
តួអង្គដែលមានការជំរុញចិត្តផ្នែកនយោបាយធ្វើប្រតិបត្តិការដើម្បីលើកកម្ពស់របៀបវារៈមនោគមវិជ្ជាតាមរយៈការបំភ្លៃគេហទំព័រ និងការលេចធ្លាយទិន្នន័យ។ ប្រតិបត្តិការរបស់ពួកគេជាញឹកញាប់ទាក់ទងនឹងការវាយប្រហារ DDoS ការបង្ហាញជាសាធារណៈនូវព័ត៌មានរសើប និងការព័ត៌មានមិនពិតតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ ខណៈពេលដែលសមត្ថភាពបច្ចេកទេសរបស់ពួកគេមានភាពខុសគ្នាយ៉ាងទូលំទូលាយ ក្រុមសកម្មជនមួយចំនួនបានបង្ហាញពីបច្ចេកទេសដ៏ស្មុគស្មាញ រួមទាំងការប្រព្រឹត្តគ្រោះថ្នាក់លើខ្សែសង្វាក់ផ្គត់ផ្គង់ និងយុទ្ធនាការ spear-phishing ដែលមានគោលដៅជាក់លាក់។
៤.ក្រុមឯនជន
ក្រុមស៊ីឈ្នួលវាយប្រហារតាមអុីនធឺណិត ខណៈពេលដែលធ្វើប្រតិបត្តិការបម្រើផលប្រយោជន៍របស់រដ្ឋ។ អង្គភាពទាំងនេះដំណើរការក្នុងតំបន់ដែលមិនមានច្បាប់ច្បាស់លាស់ ដោយផ្តល់ជូននូវសមត្ថភាពគំរាមកំហែងកម្រិតខ្ពស់ (APT) ទៅលើមូលដ្ឋានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងក្រុមហ៊ុនសហគ្រាសនានា។ ពួកគេអភិវឌ្ឍន៍មេរោគកុំព្យូទ័រ ការទាញយកប្រយោជន៍ពីចន្លោះប្រហោងដ៏ស្មុគស្មាញ និងឧបករណ៍តាមដាន (surveilliance tools)។
៥.សរុបសេចក្តី
ការលេចឡើងនៃតួអង្គមិនមែនរដ្ឋដ៏ចម្រុះទាំងនេះក្នុងលំហអុីនធឺណិតបង្កើតបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់ក្របខណ្ឌច្បាប់អន្តរជាតិ ដែលត្រូវបានរចនាឡើងជាចម្បងសម្រាប់ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ ប្រតិបត្តិការរបស់ពួកគេជាញឹកញាប់កេងប្រវ័ញ្ចលើដែនកំណត់យុត្តាធិការ បញ្ហាប្រឈមនៃការកំណត់អត្តសញ្ញាណបច្ចេកទេស និងភាពមិនច្បាស់លាស់ផ្លូវច្បាប់។
ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានវិធីសាស្ត្រច្បាប់ច្នៃប្រឌិតថ្មី កិច្ចសហប្រតិបត្តិការបច្ចេកទេសដែលមានភាពបត់បែន និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលអាចសម្របខ្លួនទៅនឹងទិដ្ឋភាពគំរាមកំហែងដែលកំពុងវិវត្តន៍យ៉ាងរហ័សក្នុងពេលបច្ចុប្បន្ន៕ អរគុណសន្តិភាព