ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)
ភ្នំពេញ៖ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ុ មនោរម្យ ទីប្រឹក្សាក្រសួង និងជានាយករងខុទ្ទកាល័យ បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)។
ជាលទ្ធផល តំណាងធនាគារបានស្វែងយល់ពីស្ថានភាពរបស់អតិថិជន និងបានបញ្ជាក់អំពីលក្ខខណ្ឌនៃកម្ចីដើម្បីឱ្យអតិថិជនធ្វើការពិចារណា៕ អរគុណសន្តិភាព