សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ យាងដឹកនាំសម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ៧៣អង្គ ថ្វាយព្រះពរជ័យមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានៃ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម វឌ្ឍនមង្គលដ៏វិសេសវិសាលគម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា យាងដឹកនាំសម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះសង្ឃ ព្រះរាជាគណៈ តាមឋានានុក្រមចំនួន ៧៣អង្គ ថ្វាយព្រះពរជ័យមង្គល នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានៃ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម វឌ្ឍនមង្គលដ៏វិសេសវិសាលគម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា នៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង៕
អត្ថបទដែលជាប់ទាក់ទង