សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការ៤ថ្ងៃ
ប្រទេសជប៉ុន ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការ៤ថ្ងៃ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
នៅសណ្ឋាគារញ៉ូអូតានី វត្តមាននៃការអញ្ជើញដល់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធ ស្នាលរ៉ាក់ទាក់ពីសំណាក់សិស្ស និស្សិត ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងសិក្សា ក្នុងប្រទេសជប៉ុន។ សិស្ស និស្សិត និងប្រជាពលរដ្ឋខ្មែរទាំងអស់ បានសំដែងនូវការនឹករលឹកយ៉ាងពន់ពេកជូនចំពោះសម្តេចប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងបានអនុញ្ញាតឲ្យសិស្ស និស្សិត និងប្រជាពលរដ្ឋទាំងអស់ បានជួបប្រាស្រ័យទាក់ទងដោយផ្តាល់ក្នុងឱកាសដ៏ថ្លៃថ្លានេះ៕ អរគុណសន្តិភាព