ជនសង្ស័យពីរនាក់ជិះម៉ូតូ បានប្រើអំពើហិង្សាលើបុរសអ្នករត់ម៉ូតូរ៉ឺម៉កកង់បីម្នាក់ធ្លាក់ចូលទឹកទន្លេ នៅកំពង់ចម្លងអរិយក្សត្សត្រើយភ្នំពេញ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ក្នុងករណី ហិង្សាទៅលើបុរសអ្នករត់កង់បីម្នាក់ធ្លាក់ចូលទឹកទន្លេ រងរបួសស្រាល នៅចំណុចកំពង់ចម្លងអរិយ្សក្សត្រ ផ្តេីមចេញពីជម្លោះពាក្យសម្តី ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង២២និង៥០នាទី​ ថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០២៥​។
បន្ទាប់ពីទទួលពាក្យបណ្តឹងរួចមក សមត្ថកិច្ចជំនាញដែលដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវរហូតមកដល់វេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ធ្វេីការឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់​ និងនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ​ ដើម្បីធ្វើការសាកសួរ។
ចំពោះមុខកម្លាំងជំនាញ​ខណ្ឌប៉ុស្តិ៍ ជនសង្ស័យខាងលើ បាននិងកំពុងទទួលរងចំណាត់ការអនុវត្តន៍បន្តតាមនីតិវិធី៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង